ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
កំពុងតែភ័យរឿងស្រូវចុះថោកផង ស្រាប់តែភ្លើងឆេះបំផ្លាញស្រូវស្រែប្រមាណ៧ហិកតានៅស្រុកពញា​ក្រែក
Mon,09 December 2019 (Time 04:20 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 106នាក់)


ខេត្តត្បូងឃ្មុំ​៖​ ពលរដ្ឋកំពុងតែបារម្ភរឿងតម្លៃស្រូវមិនសូវមានហាងឆេងផង ពេលនេះស្រាប់តែស្រូវ​ប្រមាណ​៧ហិកតា​នៅស្រុកពញា​ក្រែកត្រូវខូចខាតដោយ​សារភ្លើងបានឆេះ​បំផ្លាញ​។  ស្រូវ​ដែលឆេះខូចខាតស្ថិតនៅចំណុច​ ភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ខេត្តត្បូងឃ្មុំ​ ។

អាជ្ញា​ធរ​ស្រុកពញាក្រែកឲ្យដឹងថា​ នៅថ្ងៃអាទិត្យទី០៨ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង១២ថ្ងៃត្រង់ មានករណី​ភ្លើង​ ឆេះស្រូវដែលមានទំហំប្រមាណ៧ហិកតា​ បន្ទាប់ពីទទួល​ដំណឹងអកុសលនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក និងកម្លាំងប្រជាការពារ រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋមូលដ្ឋានបានសហការជួយពន្លត់អគ្គិភយ័ឆាបឆេះស្រូវស្រែប្រជាពលរដ្ឋនៅចំណុចភូមិដកពរ និងភូមិជើងអង ឃុំកណ្តោលជ្រុំ ដោយគ្រប់គ្រងស្ថានការណ៍បានមិនឲ្យឆេះរាលដាលបន្តទៀត។ 

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
159 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2803 នាក់
ខែនេះ :
9216 នាក់
3 ខែនេះ :
36251 នាក់
Online :
90 នាក់
សរុប :
453491 នាក់