ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ផ្អើលហ្វេសប៊ុក រឿងទុកទូក ង វែងជាងគេលើពិភពលោកចោលដោយគ្មានការយកចិត្តទុកដាក់
Mon,09 December 2019 (Time 02:53 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 145នាក់)


ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បែរជាត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយមួយ ធ្វើឲ្យមានការរិះគន់ ពីមហាជនលើបណ្តាញសង្គមហ្វេសប៊ុក។

គណនីហ្វេសប៊ុក Pichey Kumar បានបង្ហោះថា “វាសនារបស់ទូកង “កម្ពោជិក​បុត្តា​ខេមរា​តរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប”។

នេះក៏បង្ហាញឲ្យឃើញយ៉ាងច្បាស់ថា អាជ្ញាធរមានសមត្ថកិច្ចមិនខ្វល់រឿងទូកង វែង នោះសូម្បីបន្តិច មិនមានការយកចិត្តទុកដាក់ ថែរក្សាអ្វីដែលជាមោទនភាពជាតិឡើយ។ តាមរយៈព័ត៌មាននេះ មហាជនសង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធ នឹងរៀបចំកន្លែងសមរម្យសម្រាប់ដាក់តាំង ទូកងវែងជាងគេលើពិភពលោកនេះ ឲ្យបានល្អប្រសើរសាកសម នឹងមោទនភាពជាតិដែលទទួលបាន ក្នុងពេលកន្លងមកនេះ។​

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
165 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2809 នាក់
ខែនេះ :
9222 នាក់
3 ខែនេះ :
36257 នាក់
Online :
92 នាក់
សរុប :
453497 នាក់