ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
​រំលោភ​សម្រេច២លើកហើយ ​វាយដំ​ក្មេងស្រីម្នាក់ស្ទើរស្លាប់សមត្ថកិច្ចថាគ្មានបណ្តឹងរំលោភទេ​មានតែករណីហឹង្សាប៉ុណ្នោះ
Sat,07 December 2019 (Time 07:31 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 185នាក់)


ព្រះសីហនុ៖ បុរសម្នាក់បាន​រំលោភក្មេងស្រីម្នាក់បាន​សម្រេច​រហូត​ ២លើក និងធ្វើទារុណកម្ម​លើ​ក្មេងស្រី​​រងគ្រោះរងរបួសស្ទើរស្លាប់ ហើយ​​គំរាម​សម្លាប់រូបនាងទៀតផង។ ករណីនេះបានបែកធ្លាយនៅ ​យប់​ថ្ងៃទី​ ៦ ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ ស្ថិតនៅ​ចំណុច​អូរ២​ សង្កាត់លេខ​៤ ក្រុងព្រះសីហនុ​។ ជនសង្ស័យ ធ្វើមាត់ពេបដាក់ ហាក់បញ្ជាក់ថា គ្មាននណាហ៊ានធ្វើអ្វីលើរូបគាត់ឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យ​ឈ្មោះ​ សុភត្រា​ មុខរបរ​លក់ដូរ​រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​។ ចំណែក​ក្មេងស្រី​(ជនរងគ្រោះ)​ឈ្មោះ​ ច.ស.ន អាយុ​ ១៦ឆ្នាំ ស្រុកកំណើត​ ខេត្ត​បាត់ដំបង​ មកនៅ​កាស៊ីណូមួយក្នុងក្រុងព្រះសីហនុ​។

បើតាម​ក្មេងស្រី​រងគ្រោះ​បាន​រៀបរប​ថា​ នាងបាន​ស្គាល់​ឈ្មោះ​ សុភត្រា​ (ជនសង្ស័យ​) តាមរយៈ​ម្ដាយ​របស់គេ​ដែលជាអ្នកលក់ដូរ​ ហើយ​ខ្លួន​បានទៅទិញ​របស់របរ​នៅទីនោះជាញឹកញាប់។ ​ ស្រាប់តែ នៅថ្ងៃ​ទី​ ៣ ខែធ្នូ​ ឆ្នាំ ២០១៩នេះ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ​ សុភត្រា​ នេះ​ចាប់​អូសដៃ​ចូលក្នុង​ផ្ទះហើយ​រំលោភ​បាន​សម្រេច​ចំនួន​២លើក ហើយដោយ​បាន​គំរាមកំហែង​នាង​​មិនឲ្យបែករឿងនេះឡើយ​។

រហូត​មកដល់​យប់ថ្ងៃ​ទី​៦ ធ្នូ​ ស្រាប់តែ​ឈ្មោះ​ សុភត្រា​ នេះ​ មក​គំរាម​ឲ្យនាងឡើង​ជិះម៉ូ​តូ​យកទៅផ្ទះគេ​ម្ដងទៀត​ នៅ​ពេល​នោះ​ខ្លួន​ក៏មានបំណងរត់ចេញ ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​ចាប់អូសចូល​ក្នុង​ផ្ទះ​ទាញ​កាំបិត​មក​គំរាមសម្លាប់​និង​បាន​កាត់ខោអាវ​លើ​ខ្លួន​របស់នាង​អស់​រួច​វាយ​នាងឲ្យរង​របួស​ពេញខ្លួន​។

ក្មេងស្រីជាជនរងគ្រោះបន្តថា​ ពេលកំពុងកើតហេតុ នាងក៏បាន​ស្រែកហៅ​ឲ្យ​គេជួយ​ប៉ុន្តែ​នៅទីនោះ​មានតែ​ម្ដាយ​របស់​ឈ្មោះ​ សុភត្រា​ នេះ​ប៉ុណ្នោះ គាត់មិនបានជួយ​ទេ​ ផ្ទុយទៅវិញ​គាត់ថែមទាំង​ទាញទ្វាបិត​មិនឲ្យ​នាង​រត់ចេញ​ទៀតផង​។ ក្មេងស្រីរងគ្រោះ​បញ្ជាក់​ថា​ នៅ​យប់​កើតហេតុ​មិន​ទាន់​បានរំលោភ​ទេ​ ប៉ុន្តែ​បាន​វាយ​នាង​បណ្ដាលឲ្យ​រងរបួស​​និង​គំរាម​សម្លាប់​។ ពេលនោះ​ត្រូវ​បាន​មិត្តភ័ក្ដិ​របស់នាង​ជួយប្ដឹង​សមត្ថកិច្ច​​ ក្រោយមកសមត្ថកិច្ច​បាន​ចុះ​ឃាត់​ខ្លួន​ឈ្មោះ​ សុភត្រា​នោះតែម្ដង​។

ចំណែកឯ​ម្ដាយ​របស់​ជនរងគ្រោះ​បាន​រៀបរប​ថា​ នៅពេលដែលឮថា កូនស្រីរបស់គាត់ត្រូវបានគេវាយនិងរំលោភ គាត់​មាន​ការ​ភិតភ័យ​ខ្លាំង​ណាស់​ និង​បានមក​ជួបកូន​ស្រីឃើញ​មាន​ស្នាមរបួស​ពេញខ្លួន​ ហើយមុខ​ហើម​ គាត់​បាន​នាំកូន​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ។ គាត់​បាន​សំណូមពរ​ទៅដល់​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​គាត់​ផង។

ពាក់ព័ន្ធ​និង​បញ្ហា​នេះ​លោក​ ភុល​ ភស្ដា​ អធិការ​នគរបាល​ក្រុងព្រះសីហនុ​បាន​ប្រាប់អ្នកសារ​ព័ត៌មាន​ថា ​លោក​បានចុះ​ទៅ​ឃាត់​ខ្លួន​ បាន​ជនសង្ស័យ​ម្នាក់មែន​ ប៉ុន្តែ​លោក​មិន​បាន​ទទួល​ពាក្យបណ្ដឹង​ថា​ មាន​ករណី​ចាប់​រំលោភ​នោះទេ​ គឺលោក​បាន​ទទួល​តែ​ពាក្យ​បណ្ដឹង​ថា​ (ជា​ករណី​ប្រើអំពើ​ហិង្សា​) តែប៉ុណ្ណោះ​៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
114 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
1300 នាក់
ខែនេះ :
7266 នាក់
3 ខែនេះ :
17472 នាក់
Online :
75 នាក់
សរុប :
493621 នាក់