ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
អភិបាលខេត្តកំពង់ចាមជំរុញឲ្យគ្រូពេទ្យបម្រើសេវាជូនពលរដ្ឋឲ្យមានប្រសិទ្ធខ្ពស់
Sat,07 December 2019 (Time 06:59 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 120នាក់)


កំពង់ចាម៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសម្ភព និងអគារសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែន ស្ទឹងត្រង់ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ឲ្យគ្រូពេទ្យបម្រើសេវាសុខាភិបាលជូនពលរដ្ឋឲ្យមានប្រសិទ្ធខ្ពស់។ ជាមួយគ្នានោះ លោកក៏ថ្លែងទៅកាន់ប្រជាពលរដ្ឋថា  មន្ទីរពេទ្យបង្អែកជាពេទ្យរបស់យើងគ្រប់ៗគ្នា ហេតុនេះ ពេលដែលមានជំងឺផ្សេងៗទាំងអស់គ្នា ត្រូវឆាប់មករកសេវាមន្ទីរពេទ្យបង្អែកខេត្តឲ្យទាន់ពេលវេលា។

អភិបាលខេត្តកំពង់ចាម បន្តថា រាជរដ្ឋាភិបាលបានកំណត់យកវិស័យសុខាភិបាល ជាវិស័យអាទិភាពក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះបានធ្វើការកំណែទម្រង់ប្រព័នសខាភិបាល សំដៅពង្រឹងគុណ ភាពសេវា ពង្រីកតំបន់គ្របដណ្តប់នៅគ្រប់មូលដ្ឋាន ពិសេសនៅទីជនបទដាច់ស្រយាលដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់សេវាសុខភាពបានគ្រប់ៗគ្នា។

អភិបាលខេត្តកំពង់ចាម បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវចាត់ទុកថា មន្ទីរពេទ្យនេះជារបស់យើង ទាំងអស់គ្នា ពោលគឺត្រូវចូលរួមចំណែក ថែរក្សាការពារ និងផ្តល់មតិកែលម្អ ពិសេស គឺត្រូវចូលរួមប្រើប្រាស់សេវាសុខភាព ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវរើសអើង និងមិនត្រូវប្រកាន់បក្ខពួក ឬពូជសាសន៍ឡើយ។

លោកអភិបាលខេត្ត ក៏បានជំរុញឲ្យមន្ត្រីរាជការសុខាភិបាល បម្រើការងារនៅតាមបណ្តាមូលដ្ឋានសុខាភិបាលទូទាំងខេត្ត ត្រូវចេះសាមគ្គីភាពគ្នាឲ្យបានល្អ ពង្រឹង ស្មារតីទទួលខុសត្រូវឲ្យបានច្បាស់លាស់ ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន ឲ្យបានល្អប្រសើរ ចំណុចសំខាន់បំផុតត្រូវចៀសវាងគឺ ធ្វើយ៉ាងណាកុំឲ្យមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព បិទទ្វារគ្មានពេទ្យប្រចាំការ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
106 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
1292 នាក់
ខែនេះ :
7258 នាក់
3 ខែនេះ :
17464 នាក់
Online :
72 នាក់
សរុប :
493613 នាក់