ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
សម្តេច​ក្រឡាហោមស ខេងថ្លែងថា បញ្ហា​គ្រឿងញៀន​ និង​​ចរា​ចរណ៍ ​នៅ​តែ​ជា​​​បញ្ហា​ក្តៅ ​ដែល​​ត្រូវ​​រួម​​គ្នា​​ដោះស្រា​យ​​
Sat,07 December 2019 (Time 01:57 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 159នាក់)


​ខេត្តព្រៃវែង៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋស្ថិត​ក្នុងភូមិ​ព្រៃ​ជ្រាំង​ ឃុំ​ពាន​រោង​ ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ នា​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​៧​ ខែធ្នូ​ ឆ្នាំ​២០១៩​ នេះ​​​សម្តេច​​ក្រឡា​ហោម​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ បញ្ហា​គ្រឿងញៀន​និង​​ប​ញ្ហា​​ច​រាច​រណ៍​ ​នៅ​តែ​ជា​ករណី​ក្តៅ​បំផុត​ ​ដែល​ត្រូ​វ​រួម​គ្នា​ទប់ស្កាត់​និង​ដោះស្រាយ​​។

​ក្នុង​ពិធីបុណ្យ​ឆ្លង​សមិទ្ធផល​នានា​នៅ​​​វត្ត​ឥន្ទ​មុនី​​ សម្តេច​ឧបនាយករដ្ឋមន្ត្រី​​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​​​ បាន​គូសបញ្ជាក់ថា ​ បញ្ហា​ដែល​ធ្វើ​ ឲ្យ​មានកា​រ​​ព្រួ​យ​បារម្ភ​ខ្លាំង​បំផុត​នៅ​ក្នុង​​​សង្គ​ម​​នា​​ពេល​នេះ ​គឺ​ទី​មួយ​បញ្ហា​គ្រឿងញៀ​ន​​ នៅ​​​តែ​រាតត្បាត​តាម​ភូមិ​ឬ​តំបន់​​​នៅឡើយ​ បើ​ទោះ​បីជា​សម្ថ​កិច្ច​ជំនា​ញ​​ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទា​ប់​​ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​​​ក៏​​ដោ​យ​​។​

​សម្តេច​ក្រឡាហោម​ បាន​បន្ត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១​៩​នេះ ​សមត្ថកិច្ច​បាន​ចាប់​ក​រ​ណី​គ្រឿ​ង​​ញៀន​ទ្រង់ទ្រាយ​ធំ​​​បាន​​ច្រើន​​ជា​ប​ន្តបន្ទាប់​ ដែល​អាច​និយាយ​បាន​ថា​​​រហូត​មក​ដល់​ពេ​ល​​នេះ​គឺ​ ប្រហែល​មួយ​តោន​ហើ​យ​​ ប៉ុន្តែ​ករណី​ធំៗ​​ក៏​​​ចាប់​បាន​តែ​ករណី​តូចៗ​នៅ​​​តែ​​មាន​​បន្ត​ដោយសារ​ តែ​មានការ​ឃុ​ប​ឃិត​​​និង​លួចលាក់​ដែល​ធ្វើ​ឲ្យ​​យើ​ង​នៅ​​មាន​ការ​​ព្រួយ​បារម្ភ​​​នោះ​។​

​សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមថា បញ្ហា​ទី​២ ​គឺជា​​​បញ្ហា​គ្រោះថ្នាក់​ច​រា​ច​រណ៍ ​ដែល​ករណី​នេះ​បាន​ធ្វើ​ឲ្យ​​​មនុ​ស្ស​ស្លា​ប់​ក្នុ​ង​​មួយ​ ថ្ងៃ​ប្រាំ​នាក់​ ហើ​យ​ការ​ស្លាប់​នេះ​​គឺ​​វា​​សា​ហាវ​ជាង​ការ​ធ្វើសង្គ្រាម​ទៅ​​ទៀ​ត​ ដោយសារ​តែ​ការ​មិ​ន​​គោរ​នូវ​ច្បាប់​ចរាច​រ​ណ៍​ និង​ការ​បើកបរ​មិ​ន​​អា​​ធ្យា​ស្រ័​យ​​ដល់​គ្នា​​នឹង​គ្នា​។​ សម្តេច​បាន​បន្ថែម​ទៀត​​ថា ​រហូត​ដល់​ចុងឆ្នាំ​២០​១​៩​នេះ ​មាន​អ្នក​ស្លាប់​ដោយសារ​ច​រា​ចរ​ណ៍​​មាន​​ចំនួន​១៦០០​នាក់​​ហើយ​​ និង​រង​របួស​រាប់​ពា​ន់​​អ្នក​​ផ្សេង​​ទៀ​ត​​។​

​សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​​​ និង​សមត្ថកិច្ច​រួម​ទាំង​​​ភាគី​​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួម​​គ្នា​​ ទប់​ស្កាត់​​និង​ដោះស្រាយ​បញ្ហា​ទាំង​​​ពីរ​ខាងលើ​​នេះ ​បន្ថែម​ទៀត​ដើម្បី​ភា​ព​​រុ​ងរឿង​​ស​ង្គម ​និង​ប្រទេស​ជាតិ​ទាំងមូល​​នោះ​​៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
1326 នាក់
ខែនេះ :
7292 នាក់
3 ខែនេះ :
17498 នាក់
Online :
83 នាក់
សរុប :
493647 នាក់