ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
លោកម៉ម ប៊ុនហេង ប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាពដើម្បីកាត់បន្ថយអត្រាមរណភាពមាតានិងទារក
Sat,07 December 2019 (Time 01:40 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 70នាក់)


កំពង់ចាម៖ ដើម្បីជំរុញការលើកកម្ពស់សុខភាព ប្រជាជនឱ្យកាន់តែប្រសើរ ជាពិសេសការកាត់បន្ថយអត្រាមរណភាព របស់មាតានិងទារក ឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ប្រជាពលរដ្ឋគ្រប់គ្នាឲ្យមកទទួលសេវាថែទាំសុខភាព ព្រោះបច្ចុប្បន្ន ក្រសួងសុខាភិបាល បានដាក់ពង្រាយឆ្មប បានគ្រប់មណ្ឌលសុខភាពហើយ ដើម្បីកាត់បន្ថយបញ្ហា ប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុ។

ថ្លែងក្នុងឱកាសដែលលោកបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់ ខេត្តកំពង់ចាមព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩នេះ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន បានអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ក្នុងនោះវិស័យសុខាភិបាល ក៏បានរីកចម្រើនដុះដាល តាំងពីថ្នាក់កណ្តាលដល់ទីប្រជុំជនធំៗ រហូតដល់ជនបទដាច់ស្រយាល ធ្វើឲ្យប្រជាពលរដ្ឋយើងគ្រប់ជាន់ថ្នាក់ អាចទទួលបាននូវសេវាសុខាភិបាលនៅគ្រប់ទីកន្លែង។

ជាក់ស្តែងការសម្ភោធដាក់ឱ្យដំណើរការអគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុនសែន ស្ទឹងត្រង់នេះ គឺជាការគិតគូរមួយទៀត របស់រាជរដ្ឋាភិបាល ទៅលើសុខភាពរបស់ពលរដ្ឋ ដូចនេះហើយសូមបងប្អូនប្រជាពលរដ្ឋ ចាត់ទុកលោកគ្រូ អ្នកគ្រូពេទ្យ នៅក្នុងមណ្ឌលសុខភាពនេះ ជាកូន ជាចៅ ជួយមើលថែទាំសុខភាពរបស់ឪពុកម្តាយ ដោយត្រូវមកពិនិត្យសុខភាពឱ្យបានញឹកញាប់ជាប់ជាប្រចាំ ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា។

សូមបញ្ជាក់ដែរថា អគារផ្នែកសម្ភព និងសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែក ហ៊ុន សែនស្ទឹងត្រង់នេះត្រូវបានកសាងឡើង ក្រោមការជួយឧបត្ថម្ភថវិកាពីអង្គការ NANUM INTERNATIONAL នៃសាធារណរដ្ឋកូរ៉េ៕ 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
174 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2818 នាក់
ខែនេះ :
9231 នាក់
3 ខែនេះ :
36266 នាក់
Online :
95 នាក់
សរុប :
453506 នាក់