ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ពលរដ្ឋ និងកូនសិស្ស​ដើរលុយទឹក ដោយសារគ្មានផ្លូវដើរព្រោះអំពើរំលោភបំពានផ្លូវមិនមានដំណោះស្រាយ
Fri,06 December 2019 (Time 04:08 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 63នាក់)


បន្ទាយមានជ័យ៖ ពលរដ្ឋនិងកូនសិស្សនៅភូមិខ្ទុមជ្រុំ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បាននាំគ្នាដើរលុយទឹកយ៉ាងលំបាក ដោយសារតែដោយសារតែអំពើរំលោភបំពានផ្លូវតាំងពីបូរាណរបស់ស្រ្តីម្នាក់ក្នុងភូមិឃុំនោះ មិនទាន់មានដំណោះស្រាយ។

អភិបាលស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ លោក រ័ត្ន ដាស៊ីណង់ ដែលជាអ្នកមើលការខុសត្រូវរួមរបស់ប្រជាពលរដ្ឋមូលដ្ឋាន បានសម្តែងការអាណិតអាសូរយ៉ាងខ្លាំង អាណិតអាសូរយ៉ាងខ្លាំងនោះ គឺដោយសារក្មេងតូចៗ ត្រូវដើរកាត់ទឹក ដើរលុយទឹក និងសុំផ្ទះគេដើរឆ្លងកាត់ ក៏ព្រោះផ្លូវមួយខ្សែតាំងពីបូរាណកាលមក ប្រវែងជាង ១០០ម៉ែត្រ និងទទឹង ៤ម៉ែត្រ ត្រូវបានគេរំលោភបំពានទាំងស្រុង និងបិទជិតតែម្តង។

ចំពោះរឿងនេះលោកអភិបាលស្រុក ដែលបានចេញមុខការពារប្រជាពលរដ្ឋរងគ្រោះ បានគ្រវីក្បាលដោយសារដោះស្រាយបញ្ហាមិនទាន់ចេញជូនពលរដ្ឋរបស់ខ្លួន ក៏ព្រោះតែមានអ្នកនៅពីក្រោយ បូករួមទាំងការសម្រេចឲ្យបិទផ្លូវរបស់ព្រះរាជអាជ្ញារងម្នាក់ទៀតផង ប៉ុន្តែលោកនឹងព្យាយាមដោះស្រាយជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ ដែលគ្មានផ្លូវដើរបានបញ្ជាក់ថា ពួកគាត់សុខចិត្តជាប់គុក ជាប់ច្រវ៉ាក់ បើសិនគេចាប់ពួកគាត់ ដោយសារតែនាំគ្នាទៅបើកផ្លូវនេះឡើងវិញនោះ ពីព្រោះពួកគាត់ថា បើគ្មានផ្លូវចូលទៅកាន់ផ្ទះ តើឲ្យពួកគាត់រស់នៅដូចម្តេច? ជាពិសេសនៅពេលកូនឈឺម្តងៗ ជាក់ស្តែងនៅយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ កូនតូចម្នាក់មានជំងឺគ្រុនឈាម ត្រូវបង្ខំចិត្តសុំដើរកាត់ចូលតាម ក្រោមផ្ទះគេ ដើម្បីបាននាំកូនទៅពេទ្យ។ លើសពីនេះ ពេលមានអ្នកស្លាប់ក៏គ្មានផ្លូវហែរផងដែរ។

សូមបញ្ជាក់ថា ករណីនេះត្រូវបានប្រជាពលរដ្ឋរងគ្រោះ ស្នើសុំការជួយអន្តរាគមន៍ពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យដោះស្រាយជូន។ ប៉ុន្តែគិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ដំណោះស្រាយមិនទាន់មានជារូបរាងនោះទេ ដោយសារអ្នករំលោភបំពានស្រ្តីឈ្មោះ ប៉ូ ហឿង នៅតែបិទរបង ហើយថែមទាំងយកដើមចេក ទៅដាំនៅលើផ្លូវពេញអស់តែម្តង។ ករណីនេះត្រូវបានប្រជាពលរដ្ឋរងគ្រោះ និងអាជ្ញាធរអះអាងថា មានអ្នកនៅពីក្រោយខ្នងដែលការពារស្រ្តីរំលោភដីនោះ រួមមាន៖ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់, ព្រះរាជអាជ្ញារងម្នាក់ និងនគរបាលម្នាក់ផងដែរ៕

 

 

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
177 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2821 នាក់
ខែនេះ :
9234 នាក់
3 ខែនេះ :
36269 នាក់
Online :
96 នាក់
សរុប :
453509 នាក់