ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ផ​លិត​ផល​​ក្លែ​ងប​ន្លំ​ម៉ាក​សញ្ញា​ និង​រំលោភ​កម្មសិទ្ធិ​ប​ញ្ញា ​​​​ ១០០​តោន​ត្រូវបានដុត​បំផ្លាញ​ចោល
Fri,06 December 2019 (Time 04:37 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 80នាក់)


ភ្នំពេញ​ ៖​ ផលិ​តផ​ល​ក្លែង​ បន្លំ​ម៉ាក​សញ្ញា​និង​​​ រំលោ​ភ​ក​ម្មសិទ្ធិ​ប​ញ្ញា​ មាន​ចំនួន​ទម្ងន់​ប្រមា​ណ​​ ១០០​តោន​ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ​ស្ថិត​នៅ​ភូមិ​សំរោ​ង​​ទាវ​ ​សង្កាត់​​​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​។

លោកឧត្តមសេនីយ៍ ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាល​ប្រ​ឆាំង​បទ​ល្មើស​សេដ្ឋកិ​ច្ច​ បានឲ្យដឹងថា កន្លងមកកម្លាំងនាយកដ្ឋាន​រ​បស់លោ​ក បានធ្វើការដុតបំផ្លាញចោលនូវ​វត្ថុ​ចាប់​យកក្លែ​ងក្លាយ​៣​២លើក​ម​កហើយ។

ដោយឡែក ទំនិញដែលដុតបំផ្លាញនៅថ្ងៃ​នេះ​ មាន១២មុខ រួមមាន៖ សំបកកញ្ចប់បារីគ្រ​ប់​ប្រភេទ, សំបកសុងបា​រី​ចម្រុះ​, បារីចម្រុះម៉ាក, សសៃថ្នាំជក់, ឧប​ក​រណ៍ស​ម្ភារប​ម្រើឲ្យកា​រ​ផលិ​តបារី, ផលិតផលគ្រឿងសំអាង,​ ឧបករណ៍សម្ភារបម្រើឲ្យកា​រ​ផលិ​ត​គ្រឿង​សំអា​ង​ ផលិតផលធូប និងធូបមូសសរុបប្រមា​ណ​ ជា​​ង១០០​តោន​។

រដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​ លោក តេង សាវង្ស បានថ្លែងថា គោលដៅដែលនាយកដ្ឋាននគរ​បា​លប្រ​ឆាំងប​ទល្មើ​សសេ​ដ្ឋ​កិច្ច ធ្វើការបង្ក្រា​ប​​នេះ គឺជាទីតាំងលួច​លា​ក់ផ​លិត ដែលមិនមាន​អា​ជ្ញា​ប័​ណ្ណ ឬទិដ្ឋាការពីក្រសួ​ង​ឧ​ស្សាហ​កម្ម និងសិប្បកម្ម និងពីក្រសួងសុខាភិ​បា​ល​នោះទេ​ ហើយផលិត​ផ​លដែ​លលួ​ចលាក់ផលិ​​ត​នោះ​​គឺជាផលិតផលដែលពុំមា​ន​ការ​ត្រួ​តពិនិត្យ​ត្រឹ​មត្រូវ និងបានក្លែងប​ន្លំ​ម៉ាកសញ្ញារប​ស់​ក្រុ​ម​ហ៊ុន ដែលមានសិ​ទ្ធិ​ស្របច្បា​ប់ទៀ​តផ​ង​។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​បានកោតស​រសើ​រចំពោះបណ្តា​ក្រុម​ហ៊ុ​ន សហគ្រាស និងប្រជាពលរដ្ឋ ដែ​លបានផ្ត​ល់រ​បាយ​កា​រណ៍ ព័ត៌មាន អំពីទីតាំងអំពីមុខ​ស​ញ្ញា​ គោលដៅផលិត​ ​និងគោលដៅដែលឈ្មួញបាន​ល​ក់ចែក​​ចាយ នូវផលិតផល​ខុ​ស​ច្បាប់​ ឲ្យដល់សមត្ថកិច្ចបង្កលក្ខ​ណៈ​ងាយ​ស្រួល​ ដល់កិច្ចប្រតិបត្តិការ​ក្នុ​ងកា​រប​ង្ក្រាបបាន​ទា​ន់ពេ​លវេលា៕

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
175 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2819 នាក់
ខែនេះ :
9232 នាក់
3 ខែនេះ :
36267 នាក់
Online :
95 នាក់
សរុប :
453507 នាក់