ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ទីតាំងទិញលក់សត្វព្រៃស្រុកកណ្តៀងខេត្តពោធិ៍សាត់មួយកន្លែងត្រូវបានសមត្ថកិច្ចបង្ក្រាប
Fri,06 December 2019 (Time 03:50 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 123នាក់)


ពោធិ៍សាត់៖ លំនៅដ្ឋានមួយកន្លែងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ សហការជាមួយកម្លាំងគណបញ្ជាការឯកភាពស្រុកកណ្ដៀង បានចុះឆែកឆេររកឃើញសត្វព្រៃជាច្រើនក្បាល ក៏ចាប់បង្ក្រាបនិងធ្វើការដកហូត ដើម្បីយកទៅចាក់លែងចូលស្ទឹងពោធិ៍សាត់វិញ។

ហេតុការណ៍ចុះឆែកឆេរនេះធ្វើឡើងនៅវេលាម៉ោង២៖០០នាទី រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះទិញលក់ផលិតផលអនុផលជលផល ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

អភិបាលស្រុកកណ្ដៀង លោក ឆាយ គឹមម៉ុង បានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើង ដោយបានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទៅលើទីតាំងទិញលក់ផលិតផលអនុផលជលផល ដែលមានម្ចាស់ឈ្មោះ គង់ គុណណា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ហ៊ន ស៉ីណា អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអភិបាលស្រុកបន្តថា ​ កម្លាំងសមត្ថកិច្ចបានដកហូតនូវវត្ថុតាងជាក់ស្ដែងរួមមាន៖ សត្វអណ្ដើកចំនួន១៧ក្បាល ទម្ងន់១២,០៤គីឡូក្រាម, សត្វពស់សឹងសឿចំនួន០៨ក្បាល ទម្ងន់១២គីឡូក្រាម, សត្វពស់វែកស្រង៉ែចំនួន០៥ក្បាល ទម្ងន់០៧,៣០គីឡូក្រាម, សត្វឆ្មាអស្សោងចំនួន០១ក្បាល ទម្ងន់០៩គីឡូក្រាម, សត្វពស់ត្រីទម្ងន់ចំនួន២៦គីឡូក្រាម និងសត្វពស់វែកចំនួន០២ក្បាលផងទៀង សរុបចំនួន ៥៨,០៦គីឡូក្រាម។

​ប្ដីប្រពន្ធម្ចាស់លំនៅដ្ឋាន ត្រូវបានបំពេញបែបបទប្រគល់ជូនមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដើម្បីបន្តនីតិវិធី ចំណែកវត្ថុតាងសត្វព្រៃទាំងអស់ ចាក់លែងចូលក្នុងស្ទឹងពោធិ៍សាត់វិញ៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
173 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2817 នាក់
ខែនេះ :
9230 នាក់
3 ខែនេះ :
36265 នាក់
Online :
94 នាក់
សរុប :
453505 នាក់