ថ្ងៃច័ន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
រដ្ឋមន្ត្រីក្រសួងសាធារណៈការចង់លុបបំបាត់យានដ្ឋានកែច្នៃយានយន្តគ្មានច្បាប់អនុញ្ញាតឲ្យអស់នៅឆ្នាំ២០១៩នេះ
Wed,04 December 2019 (Time 12:07 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 60នាក់)


ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល១០ខែដែលធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀល ថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩នេះ។  

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យចុះត្រួតពិនិត្យ និងលុបបំបាត់យានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្តដែលគ្មានច្បាប់អនុញ្ញាត ឲ្យអស់ពីប្រទេសកម្ពុជានៅត្រឹមឆ្នាំ២០១៩នេះ។

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមស្នើឲ្យអាជ្ញាធរសមត្ថកិច្ចនៅតាមរាជធានីខេត្ត ជំនាញទាំងអស់ត្រូវតែចុះពិនិត្យ ហើយលុបឲ្យអស់នូវយានដ្ឋានជួលជុល កែច្នៃ ដំឡើងឲ្យអស់ដែលនៅសល់២១ គ្មានច្បាប់អនុញ្ញាត»។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ការកែច្នៃ ជួសជុលខុសបច្ចេកទេស ក៏បង្កឲ្យមានគ្រោះថ្នាក់ និងមានបញ្ហាដល់សុវត្ថិភាពចរាចរណ៍ផងដែរ។ លោកទេសរដ្ឋមន្ត្រីបានសំណូមពរឲ្យលុបបំបាត់ឲ្យអស់នៅក្នុងខែធ្នូនេះ ហើយនៅឆ្នាំ២០២០ ត្រូវមានយានដ្ឋានកែច្នៃ ដំឡើង ជួសជុលត្រូវមានច្បាប់ឲ្យអស់»៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
119 នាក់
ម្សិលមិញ :
322 នាក់
សប្តាហ៍នេះ :
1305 នាក់
ខែនេះ :
7271 នាក់
3 ខែនេះ :
17477 នាក់
Online :
76 នាក់
សរុប :
493626 នាក់