ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
គណៈកម្មាធិការសភាអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងដល់កិច្ចដំណើរការ នីតិវិធីដកតំណែងប្រធានាធិបតី»
Wed,04 December 2019 (Time 12:26 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 32នាក់)


វ៉ាស៊ីនតោន៖ តាមការផ្សាយរបស់សារព័ត៌មាន fresh news ដែលបានដកស្រង់ការផ្សាយរបស់សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានអោយដឹងថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមរារាំងដល់កិច្ចដំណើរការ នីតិវិធីដកតំណែងប្រធានាធិបតី។

នៅក្នុងរបាយការណ៍ស្ដីពីនីតិវិធីដកតំណែងប្រធានាធិបតី ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានឱ្យដឹងថា លោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោកបានដឹកនាំយុទ្ធនាការមួយមិនធ្លាប់មានពីមុនមក ក្នុងប្រវត្តិសាស្ត្រអាមេរិក ក្នុងគោលបំណងបង្កឧបសគ្គដល់ការស៊ើបអង្កេត និងគំរាមកំហែងសាក្សី។

យោងតាមរបាយការណ៍មានកម្រាស់ជាង ៣០០ទំព័រ របស់គណៈកម្មាធិការស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិក គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ លោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលព្យាយាមបង្កឧបសគ្គដល់ការស៊ើបអង្កេត ដើម្បីដំណើរការនីតិវិធីដកតំណែងប្រធានាធិបតី របស់សភាតំណាងរាស្ត្រ។ ប៉ុន្តែសេតវិមានបានបញ្ចេញប្រតិកម្មភ្លាមៗទៅនឹងរបាយការណ៍នេះ ដោយចាត់ទុកវាថាជា នីតិវិធីឯកបក្សដ៏អាម៉ាស់ ដែលមិនបានរកឃើញភស្តុតាងអ្វីទាល់តែសោះ។

គួរបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការស៊ើបការណ៍សំងាត់ នៃសភាតំណាងរាស្ត្រអាមេរិកត្រូវបានគេរំពឹងថា នឹងក្លាយជាមូលដ្ឋានសម្រាប់គណៈកម្មាធិការយុត្តិធម៌ រៀបចំការចោទប្រកាន់ជាផ្លូវការ ឬដាក់ចេញនូវមាត្រាដែលមានចែងពីនីតិវិធីដកតំណែងប្រធានាធិបតី នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ ម្យ៉ាងវិញទៀត បើសិនមាត្រាចែងពីនីតិវិធី ដកតំណែងប្រធានាធិបតីត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ នោះសំណុំរឿងនេះនឹងត្រូវបញ្ជូនបន្តទៅកាន់ព្រឹទ្ធសភា គ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ ប៉ុន្តែខាងគណបក្សប្រជាធិបតេយ្យ កំពុងស្វះស្វែងធ្វើយ៉ាងអាចដំណើរការនីតិវិធីដកតំណែង ឬចោទប្រកាន់ជាផ្លូវការប្រឆាំងលោក ដូណាល់ ត្រាំ ឱ្យបានមុនថ្ងៃបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2792 នាក់
ខែនេះ :
9205 នាក់
3 ខែនេះ :
36240 នាក់
Online :
86 នាក់
សរុប :
453480 នាក់