ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
អភិបាលខេត្តមណ្ឌលគិរីចុះបើកការដ្ឋានសាងសង់ជាផ្លូវការប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ
Thu,12 December 2019 (Time 10:02 AM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 26នាក់)


មណ្ឌលគិរី៖ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ក្នុងការផ្គត់ផ្គងទឹកស្រោចស្រព និងធ្វើកសិកម្ម ជាពិសេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង អភិបាលខេត្តមណ្ឌលគិរី បានស្នើដល់មន្រ្តីជំនាញ រួមទាំងប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាទំនប់ទឹក និងការប្រើប្រាស់ប្រភពទឹកឱ្យបានសមស្រប ចៀសវាងការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ទំនប់ស្រែជ្រៃ (បាក់ខាំ) ក្នុងភូមិណងបួរ ឃុំណងឃីលឹក ស្រុកកោះញែក នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។ លោក បានបញ្ជាក់ថា ការសាងសង់ប្រព័ន្ធធារាសាស្រ្តស្រែជ្រៃ នៅក្នុងស្រុកកោះញែក នាពេលនេះ ទំនប់ទឹកមានប្រវែង១៩៥០ម៉ែត្រ និងប្រឡាយទឹក ១ខ្សែ ប្រវែង១៩៥០ម៉ែត្រ ដែលចំណាយថវិកាប្រមាណជា៦០ម៉ឺនដូល្លា ដែលជាគម្រោងរបៀងអភិរក្សជីវៈចម្រុះមហាអនុតំបន់មេគង្គ ទទួលជំនួយឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចុះហត្ថលេខាជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត បន្ថែមទៀតថា គម្រោងសាង់សង់ប្រព័ន្ធធារាស្រ្តស្រែជ្រៃនេះ ពិតជាមានតសារៈសំខាន់ណាស់ ព្រោះទំនប់ទឹកនេះ អាចស្តុបទឹករហូតដល់ជាង ២លានម៉ែត្រគីប ហើយអាចស្រោចស្រពលើផ្ទៃដីស្រែរបស់ប្រជាកសិករចំនួន ១៦៧៩ហិកតា និងចំការ ២០៥ហិកតា ហើយប្រជាពលរដ្ឋដែលទទួលផលបានពីការប្រើប្រាស់ទំនប់ទឹកចំនួន ១៩៩០នាក់ ស្មើនឹង៤៣០គ្រួសារ។

ប្រជាពលរដ្ឋនៅភូមិស្រែជ្រៃ និងភូមិណងបួរ ក្នុងឃុំណងឃីលឹក បានសំដែងនូវអំណរសាទរ និងថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដោះស្រាយរាល់ទុកលំបាករបស់ប្រជាពលរដ្ឋទូទៅ ជាក់ស្តែង ការសាងសង់ទំនប់ស្រែជ្រៃ នៅក្នុងស្រុកកោះញែកនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងរបស់ប្រជាពលរដ្ឋ ដែលកំពុងត្រូវការប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវស្រែ និងស្រូវចំការ និងការប្រើប្រាស់ជីវភាពរស់នៅប្រចាំថ្ងៃតែម្តង៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
170 នាក់
ម្សិលមិញ :
209 នាក់
សប្តាហ៍នេះ :
2814 នាក់
ខែនេះ :
9227 នាក់
3 ខែនេះ :
36262 នាក់
Online :
93 នាក់
សរុប :
453502 នាក់