ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
អភិបាលខេត្តប៉ៃលិន ផ្តល់ស្រះទឹកដល់ពន្ធនាគារខេត្ត
Sat,02 November 2019 (Time 08:14 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 58នាក់)


ប៉ៃលិន៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរលោក ធូ ភា អភិបាលរងខេត្ត, លោក ឃ្លោ នួយ អភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរអនុប្រធានមន្ទីរ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រះទឹកទំហំបណ្តាយ ២៣ម៉ែត្រ និងទទឹង ១៧ម៉ែត្រ ជូនដល់ពន្ធនាគារខេត្ត ក្នុងការប្រើប្រាស់ប្រកបដោយអនាម័យ សុខភាពល្អ ស្ថិតនៅភូមិភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានថ្លែងថា ការផ្តល់ស្រះទឹកនៅពេលនេះដើម្បីឲ្យមន្រ្តីពន្ធដារ និងអ្នកទោសគ្រប់រូបទាំងអស់ប្រើប្រាស់ ទៅតាមតម្រូវការសំដៅថែរក្សា ការពារសុខភាពឲ្យបានរឹងមាំ អោយមានអនាម័យល្អ និងជាពិសេស សម្រួលដល់មន្រ្តីពន្ធធានាគារផងដែរ។

លោកបន្តថា ថ្នាក់ដឹកនាំពន្ធនាគារ ត្រូវបន្តការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀតទៅលើសន្តិសុខសណ្តាប់ធ្នាប់ ក្នុងមណ្ឌលអប់រំកែប្រែមួយនេះ ដើម្បីកុំឱ្យមានថ្លោះធ្លោយដោយ ប្រការណាមួយ ជាហេតុធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដោយគ្រប់វិនាទីត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច តាមដានគ្រប់សកម្មភាព ទាំងនៅក្នុងមន្ទីរឃុំឃាំង និងនៅក្រៅ ហើយចំពោះមន្រ្តីអនុរក្សដែលមានក្រមសីលធម៌ល្អ បំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង គឺត្រូវរៀបចំ ឬស្នើសុំដំឡើងឋានៈបំពេញរចនាសម្ព័ន្ធ ព្រមទាំងពិនិត្យ និងរៀបចំកាំប្រាក់បៀវត្សមន្រ្តីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ នៅពេលចាកចេញពីពន្ធនាគារវិញ ត្រូវមានស្មារតីភ្ញាក់រលឹកចេះកែខ្លួន ឈប់ប្រព្រឹត្តនូវអំពើខុសឆ្គងដូចកាលកន្លងទៅ ព្រោះថាបើយើងធ្វើខុស យើងនឹងទទួលទោស ទទួលកម្មពារដែលយើងបានសាង មិនអាចគេចផុតឡើយទាំងបច្ចុប្បន្នជាតិ និងអនាគតជាតិ»។

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
113 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2286 នាក់
ខែនេះ :
16192 នាក់
3 ខែនេះ :
33441 នាក់
Online :
74 នាក់
សរុប :
441521 នាក់