ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
អភិបាលខេត្តត្បូងឃ្មុំ៖ រាជរដ្ឋាភិបាលកម្ពុជាធ្វើគ្រប់យ៉ាងដើម្បីយុវជនបានសិក្សារៀនសូត្រខ្ពង់ខ្ពស់
Sat,02 November 2019 (Time 08:10 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 48នាក់)


ត្បូងឃ្មុំ៖ ថ្លែងទៅកាន់សិស្សនិស្សិតជាង១០០០នាក់ ក្នុងឳកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅសាលាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីឲ្យយុវជនមានឱកាសសិក្សារៀនសូត្របានខ្ពង់ខ្ពស់ និងឱកាសការងារល្អ ទទួលបាននូវកម្រិតជីវភាពល្អប្រសើរ។

លោកអភិបាលខេត្តរូបនេះបានបញ្ជាក់ថា សំរាប់យុវជនដែលជា សិស្សនិស្សិតទាំអស់ ត្រូវមានកាតព្វកិច្ច ខិតខំប្រឹងប្រែងសិក្សា និងត្រូវចូលរួមថែរក្សាសន្តិភាពដើម្បីអនាគតរបស់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូល។ ប្អូនៗត្រូវយល់ឲ្យបានច្បាស់ថា ចំណេះវិជ្ជាគឺជាទ្រព្យដ៏មានតម្លៃ ជាទ្រព្យគាប់ប្រសើរពុំអាចចោលួចឬឆក់យកបានឡើយ និងត្រូវយកចំណេះដឹងទៅអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើន សំបូរសប្បាយ មានសុខសន្តិភាព ទើបជាយុវជនស្នេហាជាតិពិតប្រាកដ។

ផ្ទុយទៅវិញ ដាច់ខាតមិនត្រូវធ្វើទង្វើដែលចង់ឲ្យជាតិអន្តរាយខ្ទេចខ្ទាំ ប៉ះពាល់ដល់សន្តិភាពប្រទេស ដូចទណ្ឌិត សម រង្ស៊ី និងបក្ខពួក កំពុងតែធ្វើនោះឡើយ ដោយអូសកម្ពុជាចូលភាពអសន្តិសុខ ក្នុងប្រទេស គឺពិតណាស់ជាជនស្នេហាជាតិក្លែងក្លាយ និងជាជនក្បត់ជាតិ ដែលពលរដ្ឋខ្មែរ បានប្រកាសថ្កោលទោសនោះ៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
142 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2315 នាក់
ខែនេះ :
16221 នាក់
3 ខែនេះ :
33470 នាក់
Online :
84 នាក់
សរុប :
441550 នាក់