ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលសេដ្ឋកិច្ចយើងកើនឡើងមុននិងក្រោយគេគង់តែដកEBAពីយើងទេ
Thu,21 November 2019 (Time 01:11 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 58នាក់)


ភ្នំពេញ៖ ថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាមួយនោះទេ។ រាជរដ្ឋាភិបាល មិនចង់ឲ្យមានការបាត់បង់ ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA» នោះទេ ប៉ុន្តែបើបាត់ EBA ក៏កម្ពុជានៅតែរកស៊ីបាន និងរកស៊ីដោយថ្លៃថ្នូរ ដោយគ្មានការគំរាម។

សម្តចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «បើគេដក EBA គេឲ្យយើងបង់ពន្ធ យើងបង់ពន្ធឲ្យគេទៅ ព្រោះ EBA គង់តែបាត់ដដែល បើគេមិនអនុគ្រោះលើយើងហើយ។ បាត់ផ្សារ និងបាត់ EBA វាខុសគ្នា។ EBA នៅពេលណាមួយវាគង់នឹងបាត់ទេ នៅពេលដែលសេដ្ឋកិច្ចយើងកើនឡើង ក្នុងប្រទេសអាស៊ានទាំង១០ គេឲ្យតែ៣ប្រទេសទេ កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏គេគំរាមដែរ អីចឹងសម្រាប់យើងបានត្រៀមខ្លួនតាំងពីខែមីនាមក»

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «យើងមិនចង់ឲ្យបាត់ទេ ប៉ុន្តែធ្វើម៉េចបើគាត់យកអាហ្នឹង [EBA] មកដោះដូរ ជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ យើងក៏មានអាចទទួលយកបានដែរ។ អីចឹងបើកគេឲ្យបង់ពន្ធយើងបង់ពន្ធឲ្យគេទៅ គ្រាន់តែពីមុនវាចំណេញច្រើន តែពេលយើងបង់ពន្ធវាចំណេញតិចជាង តែវានៅតែចំណេញ ហើយការក៏ថ្លៃថ្នូរដែរ គេមិនយក EBA មកគំរាមយើងទៀតបានទេ។ ឥឡូវគេយកអាហ្នឹង [EBA] មកគំរាមយើង ដើម្បីឲ្យយើងធ្វើតាមគេ សូមប្រាប់ត្រឡប់ទៅវិញថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាទេ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងបង់ពន្ធនៅអឺរ៉ុបនេះនៅឆ្នាំ២០២៥ ឬ ២០២៦ គឺកម្ពុជាយើងត្រូវតែបង់ពន្ធឱ្យអរ៉ុបជាស្វ័យប្រវត្តិ ដោយសារតែសេដ្ឋកិច្ចកម្ពុជារីកចម្រើន។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកយកករណី ដែលអឺរ៉ុបយកពន្ធលើអង្ករកម្ពុជា ដែលមិនពាក់ព័ន្ធនឹងបញ្ហា EBA នោះទេ ប៉ុន្តែធ្វើឡើងតាមបណ្តឹងរបស់ អ៉ីតាលី និងអេស្ប៉ាញ ដែលតវ៉ាឱ្យដាក់ពន្ធលើអង្ករកម្ពុជា។ ដោយនៅពេលមិនទាន់បង់ពន្ធ អង្ករកម្ពុជាក៏នាំទៅអឺរ៉ុបបាន ពេលបង់ពន្ធពេលនេះក៏នាំទៅអឺរ៉ុបបាន ដោយពេលនេះកម្ពុជានាំ ទៅ២៣ប្រទេសនៅអឺរ៉ុប៕

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2293 នាក់
ខែនេះ :
16199 នាក់
3 ខែនេះ :
33448 នាក់
Online :
77 នាក់
សរុប :
441528 នាក់