ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
បែកធ្លាយរឿង លោក លឹម រ៉ាវី មេបញ្ជាការរងស្រុកអូររាំង ស្នើរសុំកាន់កាប់ដីព្រៃជិត៤៦ហិចតាមកធ្វើជាកម្មសិទ្ទិផ្ទាលខ្លួន គប់គិតជាប្រព័ន្ធជាមួយមេឃុំសែនមនោរម្យ អ្នកស្រី ថ្វាន់ ត្រែល
Thu,21 November 2019 (Time 12:47 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 1261នាក់)


 

ខេត្តមណ្ឌលគិរី÷ យោងតាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា លោក លឹម រ៉ាវី ដែលជាមេបញ្ជាការរងស្រុកអូររាំងបានរំលោភទន្ទ្រានយកដីព្រៃជាដីរបស់រដ្ឋដែលមានទំហំ៤៥.៩៦០ហិចតាមកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។  អ្វីដែលលោក លឹម រ៉ាវី ហ៊ានរំលោភទន្ទ្រានបែបនេះគឺដោយសារលោកបានទទួលភ្លើងខៀវពីអ្នកស្រី ថ្វាន់ ត្រែល  មេឃុំសែនមនោរម្យ នឹងលោកមេភូមិពូហ្សាម  ញ៉ាង ម្យក់។

អ្នកស្រី ថ្វាន់ ត្រែល ត្រឹមជាមេឃុំសែនមនោរម្យសោះ មានសិទ្ធិអំណាចប៉ុណ្ណាបានហ៊ានអនុញាត្តិ តាមការស្នើរសុំរបស់លោក លឹម រ៉ាវី ផ្តល់ដីព្រៃដែលខុសច្បាប់ទៅអោយលោក ចំនួន៤៥.៩៦០ហិចតា។

តោះបើចង់ដឹងនឹងជ្រាបអោយច្បាស់នោះសូមចូលរួមអានជាមួយគ្នា នៅលើឯកសារស្នើរសុំកាន់កាប់នឹងប្រើប្រាស់ដីព្រៃដែលខុសច្បាប់នោះដូចតទៅ។

"សំដីរបស់លោក លឹម រ៉ាវី"

<< ខ្ញុំបាទ ឈ្មោះ លឹម រ៉ាវី ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាន់អត្តសញ្ញាណប័ណ្ណលេខ:២៣០០៤៣៨១៨ ចុះថ្ងៃទី០៦ ខែ១១.ឆ្នាំ២០១៥។ ខ្ញុំបាទមានបំណងចង់ស្នើរសុំកាន់កាប់ដីព្រៃមួយកន្លែងដែលមានផ្ទៃក្រឡាសរុប ៤៥.៩៦០(ha)(ហិចតា)ដែលមានទីតាំងស្ថិតនៅភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ក្នុងករណីដែលខ្ញុំបាទអោយអាជ្ញារធរទទួលស្គាល់ ហើយមានបញ្ហាអ្វីមួយកើតឡើងនៅថ្ងៃក្រោយខ្ញុំបាទ ដែលមានឈ្មោះដូចខាងលើ សូមទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង។

ខ្ញុំបាទ បានបង្គាប់អោយស្មៀនបោះត្រាដោយយោងតាមការចុះហត្ថលេខារបស់មេឃុំ។ ក្រែងមិនពិតប្រាកដខ្ញុំបាទសូមធ្វើការផ្តិតមេដៃស្តាំទុកជាភស្តុតាង៕ ធ្វើនៅសែនមនោរម្យថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០១៩>>

អូ!អីចឹងតើ បានជាអ្នកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យ រៀបចំឯកសារជាមួយថ្នាក់ស្រុក ដើម្បីធ្វើការផ្លាស់ប្តូរស្មៀនឃុំសែនមនោរម្យ យ៉ាងតក់ក្រហល់បែបនេះ។ណទាំងនេះហើយគឺខ្លាចបែកធ្លាយរឿងអំពើពុករលួយរបស់លោក លឹម រ៉ាវី នឹង អ្នកស្រីមេឃុំ ជាមួយមេភូមិពូហ្សាមផងដែរ។

សូមបញ្ជាក់ថាផ្ទៃដីសរុបចំនួន៤៥.៩៦០ ហិចតា  នោះគឺ លោក លឹម រ៉ាវី បានគប់គិតជាមួយមេឃុំ ធ្វើប្លង់បែងចែកទៅអោយកូនរបស់ខ្លួន ចំនួន៥នាក់ដូចជាមានឯកសារស្រាប់នៅខាងក្រោមនេះ

  ទី១/ លឹម ស្រីម៉ៅ ទំហំ សរុប៦៨៨០០ម៉ែត្រការ៉េ

  ទី២/ លឹម ថា ទំហំ៨៦០០០ ម៉ែត្រការ៉េ

  ទី៣/ លឹម ដានី ទំហំ ៨៦០០០ម៉ែត្រការ៉េ

  ទី៤ / លឹម ឌីស្សកូ ទំហំ ៧៧៤០០ម៉ែត្រការ៉

  ទី៥/ លឹម សៅឌី ទំហំ៨៦០០០ម៉ការ៉េ

ជុំវិញបញ្ហានេះសូមលោក ស្វាយ សំអ៊ាង អភិបាលខេត្ត លោក សាន្ត គឹមអឿន មេបញ្ជាការសឹករងខេត្តមណ្ឌលគិរី មេត្តាពិនិត្យទៅលើកូនចៅជាបន្ទាន់ផង។ តាមរយៈព័ត៌មាននេះសង្ឃឹងថា លោក លោក ឱម យិនទៀង អង្គភាពប្រឆាំងអំពើពុករលួយ នឹងបើការស៊ីបអង្កេតលើបញ្ហានេះ៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
124 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2297 នាក់
ខែនេះ :
16203 នាក់
3 ខែនេះ :
33452 នាក់
Online :
78 នាក់
សរុប :
441532 នាក់