ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ហួសចិត្ត៖ប្រើប្រាស់រថយន្ត១២កៅអីដ៏សាមញ្ញមកដឹកព្រះសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ចេញពីព្រលានយន្តអន្តរជាតិពោធិ៍ចិនតុង ​
Tue,19 November 2019 (Time 10:28 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 82នាក់)


ភ្នំពេញ៖ព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រកម្ពុជា ដែលបានសោយទិវង្គត ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធនោះ ត្រូវបានត្រូវដង្ហែរមកដល់រាជធានីភ្នំពេញហើយនៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

អ្វីដែលជាការហួសចិត្តនោះគឺ គេសង្កេតឃើញថា មានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរដែលប្រមាថដល់ខ្សែរាជវង្ស គឺគេប្រើប្រាស់រថយន្ត១២កៅអីដ៏សាមញ្ញប៉ុណ្ណោះមកដឹកព្រះសពសម្ដេចរាជបុត្រីព្រះរៀមនរោត្តមបុប្ផាទេវី ចេញពីព្រលានយន្តអន្តរជាតិពោធិ៍ចិនតុង ។

តាមរយៈទំព័រហ្វេសបុកផេក raffic Spy - អ្នកប្រមាញ់ចរាចរណ៍​ បានលើក​ឡើងយ៉ាងដូច្នេះ៖

ឃើញ​ព្រះ​ទីន័ង​ដឹក​ព្រះ​បរម​សព​ សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ហើយ​ខ្លោចចិត្ត​ណាស់​ ។ ដាក់​ព្រះ​មឈូស​ក្នុង​ឃ្លុប​អីវ៉ាន់​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​។ តើ​ហេតុអ្វី​មិន​ជួល​យន្តហោះ​ឯកជន​សម្រាប់​តែ​ដឹក​ព្រះសព​ឬ​ប្រើប្រាស់​យន្តហោះ​រាជការ​ដើម្បី​ដឹក​ព្រះសព​? ចំណែក​រថយន្ត​ដឹក​ព្រះសព​ ហេតុអី​រក​រថយន្ត​សមរម្យ​បន្តិច​ដើម្បី​ដឹក​ព្រះសព​មិនបាន​? បែរជា​យក​រថយន្ត​ ១២​ កៅអី​សាមញ្ញ​ ស្លាកលេខ​រដ្ឋ​​មក​ដឹក​។ បើរៀបចំ​រថយន្ត​ដឹក​ព្រះសព​ឲ្យ​សមរម្យ​មិនទាន់​ទេ​ ម្ដេច​មិន​ប្រើប្រាស់​ឡាន​ពេទ្យ​តែម្ដង​ទៅ? ស្រុកថៃ​ ព្រះបរមសព​អតីត​ព្រះមហាក្សត្រ​ថៃ​ក៏​គេ​ដឹក​តាម​ឡាន​ពេទ្យ​ដែរ​ (រថយន្ត​ Mercedes VIP តែ​ជា​ប្រភេទ​ឡាន​ពេទ្យ​)​ ពី​មន្ទីរពេទ្យ​ទៅកាន់​ព្រះបរមរាជវាំង​។

សម្ដេច​រាជបុត្រី​ ព្រះរៀម​ នរោត្តម​ បុប្ផា​ទេវី​ ព្រះអង្គ​មាន​ព្រះរាជ​គុណូបការៈ​ខ្ពង់ខ្ពស់​ណាស់​លើ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ នាទី​ចុងក្រោយ​នៃ​ព្រះ​ជន្ម​ព្រះអង្គ​ រាជការ​រៀបចំ​សមរម្យ​ខ្លាំងណាស់​!

ហ្វេសប៊ុកផេក William Guang  ក៏បានលើកឡើងដែរថា ឃើញឡាន Ssangyong សម្រាប់ដឹកព្រះសពសម្ដេចព្រះរាម នេះពិតជាខ្លោចចិត្តណាស់ មិនដឹងយកពាក្យអីទៅរិះគន់ ។ សង្វេគ

សូមបញ្ជាក់ថា សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសោយទិវង្គតនាវេលាម៉ោង ១២៖៣០នាទី ថ្ងៃត្រង់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
131 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2304 នាក់
ខែនេះ :
16210 នាក់
3 ខែនេះ :
33459 នាក់
Online :
80 នាក់
សរុប :
441539 នាក់