ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ប្រធានព្រឹទ្ធសភាកម្ពុជាផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល
Tue,19 November 2019 (Time 07:17 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 50នាក់)


ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានគោរពជូនពរ និងអបរអរសាទរយ៉ាងស្មោះអស់ពីដួងចិត្តជូន ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងឱកាសប្រកបដោយមហាកិត្តិយស​ដ៏ឧត្ដុង្គឧត្ដមដែល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF)។

សម្តេច សាយ ឈុំ បានមានប្រសាសន៍ថា ការទទួលពានរង្វាន់នេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្តិសមបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជា ដែលមានភាពជាអ្នកដឹកនាំដ៏ឈ្លាសវៃបំផុត ក្នុងការដឹកនាំប្រទេសកម្ពុជា ទទួលបាននូវ សន្តិភាពពេញលេញ ស្ថិរភាព ឯករាជ្យភាពអបតេយ្យភាព ហើយបាននឹងកំពុងបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់កម្ពុជាឲ្យកាន់តែរីក ចម្រើនរុងរឿង ខ្លាំងក្លាថែមទៀត ដូចបណ្តាប្រទេសជឿនលឿនដទៃទៀត។

សម្តេចជាអគ្គមគ្គទេស និងជាអ្នកការទូតដ៏ឆ្នើមបំផុតក្នុងការកសាងទំនាក់ទំនងនិងសហប្រតិបត្តិការដ៏ទូលំទូលាយជាមួយ បណ្តាប្រទេសនៅក្នុងតំបន់ និងសកលលោកធ្វើឱ្យកម្ពុជាទទួលបានកិត្យានុភាពជាតិខ្ពង់ខ្ពស់ នៅលើឆាកអន្តរជាតិ។

 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
140 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2313 នាក់
ខែនេះ :
16219 នាក់
3 ខែនេះ :
33468 នាក់
Online :
83 នាក់
សរុប :
441548 នាក់