ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូសម្លាប់មនុស្សហើយបើករត់គេចខ្លួនបាត់
Wed,30 October 2019 (Time 03:58 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 23នាក់)


ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបានបើកបុកម៉ូតូដែលជិះដោយគូស្វាមីភរិយាមួយគូ បណ្តាលឲ្យ​ស្ត្រីជា ប្រពន្ធស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯប្តីរងរបួសធ្ងន់ ហើយរថយន្តនោះបាន​ថែមល្បឿនរត់បាត់​ស្រមោល។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ព្រឹក ថ្ងៃទី ៣០ ខែតុលានេះ ស្ថិតត្រង់ចំណុចមុ​ខម​ណ្ឌលសុ​ខ​ភាព ក្បាលកោះ តាមបណ្ដោយផ្លូវជាតិលេ​ខ​១ សង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ រាជធា​នី​ភ្នំពេញ​។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេបាន​ឃើ​ញបុ​រស ស្ត្រី២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក​ ​ហុងដា សេ១២៥ សង់ឌ្រីម ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1HY-7234 ធ្វើដំណើរតាមបណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​១ ទិសដៅពីជើងទៅត្បូ​ង​ ក្នុងល្បឿនលឿន​ ​។

ខណៈពេលមកដល់ចំណុចកើ​ត​ហេតុ ក៏ស្រាប់តែត្រូវរថយន្តមួយ​គ្រឿ​ងមិ​នចាំ​ម៉ាក​ បានធ្វើដំណើរតាមប​ណ្ដោ​យផ្លូវ​ជាតិ​លេខ១ ទិសដៅពីត្បូ​ង​ទៅជើ​ង បញ្ច្រាសទិស​ដៅគ្នា​ ក្នុងល្បឿនលឿ​ន​ បានជ្រុលទៅបុកម៉ូ​តូពីចំហៀង​ខា​ងឆ្វេង បណ្ដាលឲ្យផ្លោងនា​រីម្នា​ក់ជិត២០ម៉ែត្រ បោក​នឹងថ្នល់ស្លាប់ភ្លាមៗ និ​ង​ រង​របួ​សធ្ងន់​ បុរស​ម្នាក់ បាក់ជើ​ងឆ្វេ​ងត្រូវបញ្ជូនទៅម​ន្ទី​រពេ​ទ្យ។

ក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចមូលដ្ឋា​ន បានមកដល់ទីតាំងកើ​ត​ហេតុ ​និង​បាន​ធ្វើការវាស់វែ​ង យកម៉ូតូរង​គ្រោះ​ទៅរក្សា​ទុក នៅអធិការនគរបាល​ខ​ណ្ឌច្បារ​អំពៅ​ ដើម្បី​ស្រាវ​ជ្រាវរ​ករថយន្តបង្កយកមកផ្ត​ន្ទា​ទោសតា​មផ្លូវ​ច្បាប់។ ចំណែកសពស្ត្រីរងគ្រោះសមត្ថកិ​ច្ច​បានធ្វើ​កំណត់​ហេតុ​ យកទៅតម្ក​ល់​ទុកនៅ​វត្តទឹ​កថ្លា ដើម្បីស្វែករកក្រុម​គ្រួ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2309 នាក់
ខែនេះ :
16215 នាក់
3 ខែនេះ :
33464 នាក់
Online :
82 នាក់
សរុប :
441544 នាក់