ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
​ ឡិច​​ស៊ី​ស​ RX300 ព្រលះម៉ូតូស្មាស់វី ពេញទំហឹងបណ្តាលអោយស្លាប់បុរសម្នាក់នៅកន្លែងកើតហេតុ
Wed,30 October 2019 (Time 03:39 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 43នាក់)


​ភ្នំពេញ​៖​ បុរសជាអ្នកបើកម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារតែ រថយ​ន្ត​​ឡិច​​ស៊ី​ស​ RX300​ មួយ​គ្រឿង​បត់​ឆ្លងផ្លូវ​​មិន​​ប្រយ័ត្ន​ ជ្រុល​ទៅ​បុក​គាត់កំពុងជិះម៉ូតូ​​ ខ្ទាតផ្លោងបោកទៅនឹងខឿនផ្លូវពេញទំហឹង។

ហេតុការណ៍នេះកើតឡើង កាលពី​វេលា​ម៉ោង​១​និង​៣៥​​​នាទី​យប់​ ឈាន​ចូល​ថ្ងៃ​ទី​​៣០​ ខែតុលានេះ ស្ថិត​នៅ​ចំណុច​មុខ​​​ក្រុម​ហ៊ុន​​លក់​រ​ថយន្ត​ TOYOTA​ តាម​បណ្តោយ​ផ្លូវ​​​សហព័ន្ធ​​​រុ​ស្ស៊ី​ ក្នុង​សង្កាត់​ទឹក​ថ្លា​​ ខណ្ឌ​សែន​​សុ​ខ​ រាជធានី​ភ្នំពេញ​។​

អ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា ​​ ដំបូងគេឃើញអ្នក​បើករថយ​ន្ត​​ឡិច​​ស៊ី​ស​ RX-300​ មួយ​គ្រឿង​ ពណ៌​ស​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AN-5652​ ធ្វើ​ដំណើរ​តាម​បណ្តោយ​​ផ្លូ​វ​ស​ហព័ន្ធ​​រុ​ស្ស៊ី​ ទិស​ដៅ​ពី​លិចទៅ​​​កើត​។ លុះ​មក​ដល់​ចំណុច​កើត​ហេ​តុ​ខា​ង​លើ​ រថយន្តនោះមិនបានបង្អង់ល្បឿនទេ ថែមទាំងបាន​បត់​ឆ្វេង​ដៃ​ឆ្លង​​ទៅ​​ផ្លូវ​​បេតុ​ង​ម្ខាង​​ទៀត​ ក្នុង​ល្បឿន​លឿន​ ​ក៏​ជ្រុ​ល​ទៅ​​បុក​ម៉ូ​តូ​មួ​យ​គ្រឿង​ ម៉ាក​ស្មាស់​វី​ ពណ៌​ខ្មៅ​ ពា​ក់​ស្លាក​លេខ​ ភ្នំពេញ​ 1AW-9959​ ជិះ​ដោយ​បុរស​ម្នាក់​បញ្ច្រាសទិស​ដៅ​គ្នា​ ពី​កើត​ទៅ​លិច​ បណ្តាល​ឲ្យ​ជន​គ្រោះ​ធ្វើ​ផ្លោង​​​ទៅ​បោ​ក​នឹ​ង​ខឿន​ផ្លូវបែក​ក្បាល​ស្លាប់​​​ភ្លាមៗ​ នៅ​នឹង​កន្លែង​កើ​ត​ហេតុតែម្តង។ ​ភ្លាមៗ​នោះ​ ម្ចាស់​រថយន្ត​បង្ក​​​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើកា​រ​​ឃា​ត់ខ្លួន ​ប្រគល់​ជូន​សមត្ថកិ​ច្ច​​មូល​ដ្ឋាន។

​តាម​របាយការណ៍សមត្ថកិច្ចនគរបាល​បាន​​​ឲ្យ​ដឹង​ទៀត​ថា​ សព​ជន​រង​​គ្រោះ​​មា​នឈ្មោះ​​ លៀង​ លី​ហុង​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​​ដឹ​ក​អី​វ៉ាន់​ ស្នាក់​នៅ​ក្នុង​បុ​រី​​ចំការ​​ដូ​ង​ស​ង្កាត់​​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​​​។​

​ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទំនា​ក់​ទំនង​​ទៅ​​សមត្ថ​កិច្ច​​ជំនាញ​ ចុះ​មក​ធ្វើការ​​វា​ស់វែ​ង​យ​ក​ម៉ូតូ​ និង​រថយ​ន្ត​ទៅ​​រក្សា​​ទុក​នៅ​ការិយាល័យ​​ច​រាចរ​ណ៍​​ផ្លូវគោ​ក​រាជ​ធា​នី​ភ្នំពេញ​ រង់ចាំ​ធ្វើការ​ដោះស្រាយ​​គ្នា​​ទៅ​​តាម​​ផ្លូ​វច្បាប់​។​ ដោយឡែក​សព​ជន​​​រង​គ្រោះ​ សមត្ថកិច្ច​ធ្វើ​កំណ​ត់​ហេតុ​​ ប្រគល់​ជូន​សាច់ញាតិ​យក​​ទៅ​​ធ្វើបុ​ណ្យ​​តាម​​ប្រពៃ​ណី​៕​

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
133 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2306 នាក់
ខែនេះ :
16212 នាក់
3 ខែនេះ :
33461 នាក់
Online :
81 នាក់
សរុប :
441541 នាក់