ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ព្រះមហាក្សត្រថៃនឹងដកតំណែងមន្ត្រីវាំងដែលធ្វើការមិនបានល្អ និងគ្មានភាពស្មោះត្រង់ជាច្រើនរូបទៀត ​
Wed,30 October 2019 (Time 03:23 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 45នាក់)


បាងកក៖ តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា នេះ។ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានបណ្ដេញមន្ត្រីវំាង ០៤នាក់បន្ថែមទៀតនៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីព្រះអង្គសម្រេចព្រះទ័យដកតំណែងទាំងអស់ពីអ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) កាលពីសប្ដាហ៍មុន ។ ​

ប្រភពពីព្រះរាជវាំងថៃ មន្រ្តីវាំងទាំង ០២រូបដែលត្រូវបានបណ្ដេញចេញពីតំណែង គឺជាឆ្មាំយាមក្រឡាបន្ទំ ដោយសារតែពួកគេប្រព្រឹត្តខុសធ្ងន់ធ្ងរ ដោយបានរំលោភបំពានលើក្រិតក្រម នៃការប្រព្រឹត្តសម្រាប់ព្រះរាជា ។ ចំណែកឯមន្ត្រីពីរនាក់ទៀត ដែលជាយោធាប្រចាំរាជវាំង ក៏ត្រូវបានបណ្ដេញពីតំណែងផងដែរ សម្រាប់ការបំពេញតួនាទីមិនសាកសមជាឆ្មាំរាជវាំង។

គួរំលឹកថា កាលពីសប្ដាហ៍មុនព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ក៏បានដកតំណែងមន្រ្តីសរុបចំនួន ០៦នាក់ ដោយសារពួកគេប្រើប្រាស់តួនាទីផ្លូវការរបស់ពួកគេ ទៅកេងចំណេញយកផលប្រយោជន៍ខ្លួនឯង និងសម្រាប់អ្នកដទៃ។

ការដកតំណែងនេះទៀតសោត ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយព្រះអង្គដកហូតតំណែង និងឋានៈទាំង​អស់​របស់អ្នកម្នាង សៃនីណាត វង់វិជ្ជរ៉ាផាកឌី (Sineenat Wongvajirapakdi) ដោយសារតែអ្នក​ម្នាង​ត្រូវបានគេ​រកឃើញថា គ្មានភាពស្មោះត្រង់ និងមានមហិច្ឆតាចង់លើកតម្កើងខ្លួនឲ្យមានឋានៈស្មើនឹងព្រះអគ្គមហេសី។

កាលពីខែកក្កដាកន្លងទៅ គឺរយៈពេលពីរខែបន្ទាប់ពីព្រះបាទ Maha Vajiralongkorn ត្រូវបានអភិសេក​ជាព្រះមហាក្សត្រថៃតាមប្រពៃណី ទ្រង់បានតែងតាំងអគ្គមហេសី ព្រះនាម សុធីតា (Suthida) ជាផ្លូវការ។ បន្ទាប់មកទៀតព្រះមហាក្សត្រថៃក៏បានប្រទានគោរមងារជា ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi ដែលមិនបានប៉ុន្មានខែផង ក៏ត្រូវបានទម្លាក់ពីតំណែងវិញទាំងអស់៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
132 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2305 នាក់
ខែនេះ :
16211 នាក់
3 ខែនេះ :
33460 នាក់
Online :
81 នាក់
សរុប :
441540 នាក់