ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
បង្ក្រាប​អ្នកញៀន​ល្បែង​អាប៉ោង​នៅ​ស្រុក​ឧដុង្គឃាត់ខ្លួនបាន​៣​នាក់
Fri,25 October 2019 (Time 11:28 AM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 40នាក់)


កំពង់ស្ពឺ​៖ កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ឧដុង្គ បានចាប់ប​ង្ក្រា​ប​អ្នក​លេងល្បែង​អាប៉ោង​នៅ​ស្រុក​ឧដុង្គ ឃាត់ខ្លួនបាន៣​នាក់ រួមជាមួយ​វត្ថុតាង​មួយចំនួន ហើយ​សមត្ថកិច្ច​ជំនាញបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃ​អង្គារ ទី​២២ ខែ តុលានេះ វេលា​ម៉ោង ១៤:០០ នាទី កម្លាំង​នៃ​អធិការដ្ឋាន នគរបាល​ស្រុក​ឧដុង្គ ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​របស់​ពលរដ្ឋ​ល្អ លោក​វរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាល​ស្រុក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ទីតាំង​លួចលាក់​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​អាប៉ោង​) នៅ​ចំណុច​ភូមិ​ទំនប់ទឹក ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់​បាន​មុខសញ្ញា​៣​នាក់៖

១.​ឈ្មោះ ហេង អុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ ភូមិ​ចុង​បឹង ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ ២. ឈ្មោះ សូត សយ ភេទ​ប្រុស អាយុ ៦០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​គោ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​។ ៣. ឈ្មោះ ឃុ​យ ធា ភេទ​ប្រុស អាយុ ៤០ ឆ្នាំ នៅ​ភូមិ ត្រពាំង​អន្ទង់ ឃុំ​ចាន់​សែន ស្រុក​ឧុ​ង្គ ខេត្តកំពង់ស្ពឺ​។

សម្ភារៈ​ដកហូត​បានរួម​មាន​៖ ចាន​ទ្របាញ់អាប៉ោង ១ មេអាប៉ោង ១ លុយ​ខ្មែរ ១ លាន​រៀល លុយ​ដុល្លារ ១៦៦ ដុល្លារ ទូរស័ព្ទ ចំនួន ៤​គ្រឿង ម៉ូតូ C125 ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ លេខ​កំពង់ស្ពឺ 1B-0787 ម៉ូតូ គុប​ជ្រុង ពណ៌ ទឹកប៊ិច លេខ​កំពង់ស្ពឺ 1G-8855​៕ 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2298 នាក់
ខែនេះ :
16204 នាក់
3 ខែនេះ :
33453 នាក់
Online :
78 នាក់
សរុប :
441533 នាក់