ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ក្រសួងពាណិជ្ជកម្មស្នើជប៉ុនវិនិយោគលើការកែច្នៃម្ហូបអាហារកសិផលនិងបន្លែផ្លែឈើ
Fri,25 October 2019 (Time 10:52 AM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 43នាក់)


ភ្នំពេញ៖ ក្នុងពេលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មិកាមិ ម៉ាសាហ៉ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចំាកម្ពុជា នៅថ្ងៃទី២៤ ខែតុលានេះ  រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឱ្យជប៉ុនវិនិយោគលើការកែច្នៃម្ហូបអាហារ កសិផល និងបន្លែផ្លែឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា និងជប៉ុន មានចំណងមិត្តភាព​ជាយូរមកហើយ ដែលជាហេតុនាំឲ្យប្រទេសទាំងពីរ​មានកិច្ចសហប្រតិបត្តិការយ៉ាង​ស្អិតរមួតទាំង​វិស័យការទូត និងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ តាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានសន្ទុះកើនទ្បើងជាបន្តបន្ទាប់។

ក្នុងនោះនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកើនឡើងដល់ ១.៦ពាន់លានដុល្លារអាមេរិក កើនប្រមាណ ១០% ធៀបទៅឆ្នាំ២០១៧ ហើយទំហំពាណិជ្ជកម្មប្រទេសទាំងពីរអាចកើនដល់ ២ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២០ នាពេលខាងមុខ។

លោក មិកាមិ ម៉ាសាហ៉ីរ៉ូ បានលើកឡើងថា វិនិយោគិន និងក្រុមហ៊ុនជប៉ុននៅកម្ពុជា​មានការកើន​ទ្បើងជាបន្តបន្ទាប់ ដែលជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងជួយឱ្យប្រជាជន​ប្រទេសទាំង​ពីរកាន់តែយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជិតស្និទ្ធ។ លោកឯកអគ្គរាជទូត បានសង្កត់ធ្ងន់ថា កត្តាស្ថេរភាពនយោបាយបានជាបុព្វហេតុដ៏សំខាន់មួយនាំឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧.២%។

លោកឯកអគ្គរាជទូតជប៉ុន បានគាំទ្រដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន៕

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2295 នាក់
ខែនេះ :
16201 នាក់
3 ខែនេះ :
33450 នាក់
Online :
77 នាក់
សរុប :
441530 នាក់