ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
​ឃាត់ខ្លួនស្ត្រីជនជាតិថៃពីរនាក់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបពាក់ព័ន្ធបទល្មើសគ្រឿងញៀន
Fri,25 October 2019 (Time 10:34 AM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 48នាក់)


ខេត្តសៀមរាប៖ ស្ត្រីពីរនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ព្រោះបានរកឃើញថា បានជាប់ពាក់ព័ន្ធ​បទល្មើស​នាំ​គ្រឿង​ញៀនចំនួន ២៧,៣០ គីឡូក្រាម បម្រុងនាំយកទៅ​ប្រទេសហ្វីលីពីន។  នេះបើតាមការអោយដឹងពី លោក អ៊ុំ អមរា ស្នងការរងនគរបាលខេត្ត សៀមរាបទទួល​ផែនបទល្មើស​គ្រឿងញៀននៅថ្ងៃនេះ។

លោកបញ្ជាក់ថា មន្ត្រីគយ និងរដ្ឋាករ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររក​ឃើញគ្រឿង​ញៀន​ខាងលើពេលជនជាតិថៃពីរនាក់គ្រោងនាំឡើងយន្តហោះ នៅវេលាម៉ោង​ប្រមាណជាង១០​យប់ថ្ងៃទី២៤ ខែតុលានេះ នៅស្ថានីយ៍ចេញដំណើរ ក្នុងអាកាស យានដ្ឋានអន្តរជាតិសៀមរាប ។

គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរ ឈ្មោះ SAVAENGPHOL SUP HA PORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ៣០ឆ្នាំ ។

ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរឆ្ពោះចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៕ 

 

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
126 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2299 នាក់
ខែនេះ :
16205 នាក់
3 ខែនេះ :
33454 នាក់
Online :
79 នាក់
សរុប :
441534 នាក់