ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ការដណ្តើមអំណាច កំពុងតែកើតឡើងនៅក្នុងរាជវាំងថៃ
Thu,24 October 2019 (Time 02:32 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 37នាក់)


ប្រទេសថៃ៖ កាលពីជាង ៣ខែមុន ស្តេចថ្មីៗ Maha Vajiralongkorn  បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយព្រះអង្គ បានតែងតាំងស្នំឯកជាផ្លូវការ លើកដំបូង មិនធ្លាប់មាន ក្នុងរយៈ ៤ជំនាន់ស្តេចកន្លងមក ។ ការតែងតាំងស្នំឯងបានតែប៉ុន្មានខែប៉ុណ្ណោះ ក៏មានរឿងអាស្រូវ កើតឡើង  ដោយស្នំឯក ចង់បានតំណែងជា អគ្គមេហេសី។

គម្រោងកម្ចាត់មហាសី បានរៀបចំយ៉ាងល្អិតល្អន់  ដោយមានមន្ត្រីជាច្រើនរូបចូលរួមផងដែរ ក្នុងនោះមានទាំងមេទ័ពរាជវាំង ។ ទាំងនោះហើយបានជាស្តេចថៃ សម្រេច ដកតំណែងទាំងអស់ របស់អគ្គមេហេសី  មេទ័ពរាជវាំង ហើយពេលនេះ មន្ត្រីជាន់ខ្ពស់ ៦រូបទៀត  ក៏ត្រូវបាត់តំណែង ។

ព្រះមហាក្សត្រថៃ  បានសម្រេច ដកតំណែងមន្ត្រី ៦រូបទៀតនៅក្នុងរាជវាំង បន្ទប់ពីមេទ័ព និង ស្នំឯក  ។ នេះជាការកែទម្រង់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងរាជវាំងថៃ ក្រោយពេលរកឃើញថា ស្នំឯកបានឃុបឃិតជាមួយ មេទ័ពវាំង ដើម្បីផ្តួលរំលំព្រះមហេសី និងមានសកម្មភាពមិនស្មោះត្រង់ជាមួយ ព្រះមហាក្សត្រ ។

ស្តេច  Rama ទី ១០  Maha Vajiralongkorn  បានចេញរាជបញ្ជារដកតំណែង មន្ត្រី៦រូប ក្នុងរាជវាំង កាលពីថ្ងៃទី ២៣ ខែតុលា ។ ព័ត៌មានខាងលើ ត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័ររាជវាំង  Ratchakitcha  ។ មន្ត្រី ៦រូបដែលបានដកតំណែងថ្មីៗនេះ មាន ស្ត្រីពីរ រូប ថ្នាក់វរៈសេនីយ៍ និងឧត្តមសេនីយ៍ មួយរូបផងដែរ ។ តាមរាជបញ្ជា ឧត្តមសេនីយ៍   ប៉ូលិសរាជវាំង  Sakolket Chantra  មានសកម្មភាព បំពានច្បាប់  និងប្រើប្រាស់អំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន  ។ចំណែកអ្នកផ្សេងទៀត ក៏រងការចោទប្រកាន់ដូចគ្នា ។

កាលពីថ្ងៃទី ២១ខែតុលា ស្តេច  Rama ទី ១០  ក៏បានដកតំណែងមេទ័ព  Arshawin Sawetseniក្រោយប៉ុន្មានម៉ោង ដែលដកតំណែងស្នំឯក Sineenat Wongvajirapakdi។

ការដែលស្នំឯកត្រូវដកហូតតំណែង ដោយសារតែមានសកម្មភាព ប្រឆាំង មិនស្មោះត្រង់  លោភលន់ ក្រោយព្រះមហាក្សត្រ តែងតាំង ព្រះអគ្គមហេសី  Suthida  ។  ស្នំឯក ចង់បានតំណែង ជាអគ្គមេហេសី ទើបមានសកម្មភាព ក្បត់បណ្តាលឲ្យបាត់តំណែងតែម្តង៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
111 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2284 នាក់
ខែនេះ :
16190 នាក់
3 ខែនេះ :
33439 នាក់
Online :
74 នាក់
សរុប :
441519 នាក់