ថ្ងៃអង្គារ៍ ទី១០ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ លោក អ៊ុច សុខុម | ការិយាល័យព័ត៌មាន : 012 444 047 / 096 4444 347 / 097 63 555 33 / 092 700 688
ប្រជាពលរដ្ឋក្រីក្រ១០គ្រួសារទទួលបានផ្ទះថ្មីដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា
Thu,24 October 2019 (Time 02:28 PM)
ដោយ ៖ មហាហង្ស (ចំនួនអ្នកអាន: 32នាក់)


កំពង់ធំ៖ ផ្ទះថ្មីចំនួន១០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទើបសាងសង់រួច ត្រូវបានប្រគល់ជូនប្រជាពលទាំង១០គ្រួសារ ឲ្យចូលស្នាក់រស់​នៅជាផ្លូវការ។

ផ្ទះថ្មីទាំង១០នេះ ត្រូវការប្រគល់ជូនដោយលោក ស្រី ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំតំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្របពេលដែលប្រជាជាតិកម្ពុជាទូទាំងប្រទេស រីករាយអបអរសាទរទិវារំលឹកខួប នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ២៣តុលា។

ប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាដែលទទួលបានផ្ទះថ្មីទាំង១០គ្រួសារនេះ មាន៤គ្រួសាររស់នៅក្នុងភូមិត្បូងក្រពើ ឃុំកកោះ និងចំនួន៦គ្រួសារទៀត នៅភូមិអូរធំ ក្នុងតំបន់សែនអភិវឌ្ឍន៍ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ផ្ទះថ្មីដែលសាងសង់ជូននេះ គឺសង់ពីឈើប្រក់ស័ង្កសី មានបណ្ដោយ ៦ម៉ែត្រទទឹង៤ម៉ែត្រ ដែលមួយខ្នងមានតម្លៃជាង១ពាន់ដុល្លាអាមេរិក ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកស្រី ខៀវ ស៊ីណា បានបញ្ជាក់ថា គ្រប់កាលៈទេសៈពិសេសពេលណាប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតសម្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ និងជួយគិតគូរដល់សុខទុក្ខ និងជួយដោះស្រាយ ចំពោះការលំបាកខ្វះខាត ប្រជាពលរដ្ឋជានិច្ច ពិសេសនោះ គឺគ្រួសារជាស្ត្រីមេម៉ាយ ចាស់ជរា និងកុមារកំព្រា។

លោកស្រីបន្ដថា ជាក់ស្ដែងដូចផ្ទះថ្មីចំនួន១០ខ្នង ដែលប្រគល់ជូននៅថ្ងៃនេះ គឺជាសក្ខីភាពដែលបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា គ្រប់ពេលវេលាសម្ដេចទាំង២ គឺតែងតែរស់នៅជាមួយសុខទុក្ខ របស់ជាពលរដ្ឋយើងជានិច្ច។ ដូចនេះបងប្អូនត្រូវតែរស់នៅក្នុងក្ដីសង្ឃឹង និងត្រូវខិតខំតស៊ូជាបន្តទៀត ដ៏រាបណានៅតែមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជានោះ។

លោកស្រីបន្ដថា អ្វីដែលសំខាន់ចំពោះមុខដែលត្រូវធ្វើនោះ គឺត្រូវចេះថែរក្សាសុខភាព គឺរស់នៅឲ្យមានអនាម័យ និងត្រូវខិតខំបង្កបង្កើនផល និងចិញ្ចឹមសត្វដាំដំណាំរួមផ្សំលើកផ្ទៃដី ដែលមានឲ្យអស់លទ្ធភាព ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃឲ្យបានកាន់តែប្រសើរ ។

នៅក្នុងឱកាសនោះ ដើម្បីជាចំណងដៃសម្រាប់ថ្ងៃឡើងថ្មីនេះ តាមរយៈលោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានឧបត្ថម្ភដល់គ្រួសារ ដែលទទួលបានផ្ទះថ្មីទាំង១០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល អង្ករ ស្ករស ទឹកដោះគោ ទឹកក្រូចទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ត្រីខ មីនថ្នាំពេទ្យ និងឃីត១កញ្ចប់។

លោកស្រី និងសហការីក៏បានជួយឧបត្ថម្ភដល់គ្រួសារមានកូនភ្លោះ នូវថវិកាជាង៨០ម៉ឺនរៀល សម្រាប់ជួយសម្រួលដល់ការលំបាក ក្នុងការផ្គត់ផ្គង់ទឹកគោឲ្យកូនដោះផងដែរ ។

សូមរំលឹកឲ្យដឹងថា គិតចាប់ត្រឹមឆ្នាំ២០០៨ មកដល់ត្រឹមពាក់កណ្ដាលខែតុលាឆ្នាំ២០១៩នេះ តាមរយៈលោកស្រី ខៀវ ស៊ីណា ជាចាន់តូ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ជាគ្រួសារក្រីក្រ ចាស់ជរា និង គ្រួសារស្ត្រីមេម៉ាយ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំបានចំនួន៣៥១ខ្នងហើយ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
116 នាក់
ម្សិលមិញ :
393 នាក់
សប្តាហ៍នេះ :
2289 នាក់
ខែនេះ :
16195 នាក់
3 ខែនេះ :
33444 នាក់
Online :
75 នាក់
សរុប :
441524 នាក់